សេចក្ដីផ្ដើម
ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលចង់មានចង់បានតែមិនចង់ធ្វើការធ្ងន់ បែកញើសហូរហៀរសស្រាក់ក្រោមកំដៅថ្ងៃនោះ មានវិធីមួយដែលអាចធ្វើអោយ អ្នកក្លាយជាអ្នកមានបាន នោះគឺរក្សាស្វាមីមហាសេដ្ឋី ឬ អ្នកមានធនធានទ្រព្យសម្បត្តិ។ ពាក្យចាស់លោកពោលថា "និយាយវាស្រួលណាស់ តែធ្វើវាពិបាក"។ ចំពោះស្ត្រីធម្មតាៗម្នាក់ក្នុងមួយឆាកជីវិត ក៏ធ្លាប់មានការស្រមើស្រមៃម្តងដែរ ចង់មានចង់បានជាសេដ្ឋី ជួនកាលអ្នកស្រមើស្រមៃដល់ការរួមរស់ជាមួយប្រុសនៅក្នុងសុបិន ឬបុរសអ្នកមានណាម្នាក់ សូម្បីតែពេលខ្លះ វាគ្រាន់តែជាការស្រមើស្រមៃដូចប្រលោមលោកតែប៉ុណ្ណោះក៏ដោយ ក៏មានពេលខ្លះទៀតប្រលោមលោកនោះ អាចក្លាយជាការពិតបានដែរ នរណាទៅស្មានដល់ព្រោះឆាកជីវិតរបស់យើង យើងជាអ្នកតាក់តែងរៀបចំដោយខ្លួនឯងទេតើ! ប្រិយមិត្តនារីខ្លះ ប្រហែលជាបានអានសៀវភៅ " How to Marry a Millionaire " រួចមកហើយ ប៉ុន្តែអ្វីដែលអ្នកកំពុងនឹងអានជាមួយយើងខ្ងុំនាពេលនេះ ជាគោលការណ៍សំខាន់ៗ ដែលនឹងឆ្ពោះទៅរកជំហានស្គាល់បុរសដែលជាអ្នកមាន (មហាសេដ្ឋី) នាសតវត្សទី21 ដែលតិចនិចពិតជាអាចជួយ អោយសុបិនរបស់អ្នកក្លាយជាការពិត ហើយស័ក្កិសមបំផុតសំរាប់នារីក្នុងយុគសម័យទំនើបនេះ ………?
មើលអោយច្បាស់ម៉ាករថយន្ដអ្នកមាន
សូមសំលឹងមើលអោយច្បាស់ថា បុរសដែលអ្នកចាប់អារម្មណ៍នោះ បើករថយន្តម៉ាកអី ទើបចាត់ទុកថាអ្នកមានពិតប្រាកដ។ បុរសលំដាប់អ្នកមាន (បែបសេដ្ឋី) ច្រើនជិះរថយន្តបែបអឺរ៉ុប ដូចជា Mercedes Benz, Peugeot 911, BMW, Ferrary, Lancruiser ស៊េរីថ្មី។ បុរសលំដាប់អ្នកមានមធ្យមដូចជា CRV, Camry, Corolla, Toyota, Nissan តែត្រូវពិនិត្យអោយច្បាស់ ក្រែងប៉ះលើប្រភេទអ្នកខ្ចីរថយន្តគេប្រើ ជាសូហ្វ័រឡានគេ ឬជាអ្នកបំរើក្លែងខ្លួនធ្វើជាម្ចាស់ឡានបោកប្រាស់អ្នក។ កុំភ្លេចថា សម័យឥឡូវសំបូរបុរសអ្នកមានក្លែងក្លាយណាស់ សូមអ្នកប្រយ័ត្ន និងពិនិត្យអោយច្បាស់បន្តិច។
ហ្វឹកហាត់ដុសខាត់ភាពវៃឆ្លាត
ក្រោយពីអ្នកប្រើមាយា(ស្នេហ៍) រាប់ពាន់ស្នៀត ដើម្បីទាក់ទាញបុរសប្រាក់លាន បើករថយន្តតំលៃថ្លៃអោយដើរលេងជាមួយអ្នកបានហើយនោះ ជំហានបន្តទៅទៀត គឺការឧស្សាហ៍ហ្វឹកហាត់ល្បងប្រាជ្ញាជាប្រចាំ។ ក្នុងសៀវភៅ " How to meet the rich "(Berkley Book, 1999) បានសសេរថា "បុរសអ្នកមាននោះ គេសំលឹងរកមើលស្ត្រី ដែលអាចជួយកិច្ចការជំនួញរបស់គេបាន" តាមបែបលុយទល់លុយ (អ្នករកស៊ីទល់នឹងអ្នករកស៊ី)។ និយាយអោយចំទៅ គឺគេត្រូវការស្ត្រី ដែលមានគំនិតរកស៊ី មិនមែនជាស្រ្តីដែលចាំតែងតែខ្លួនលំអរាងនៅផ្ទះ សុំតែលុយគេចាយខ្ជះខ្ជាយឥតប្រយោជន៍នោះទេ។ បើគេពេញចិត្តអ្នកហើយនោះ អ្នកត្រូវធ្វើខ្លួនជាស្ត្រីម្នាក់ ដែលធ្វើអោយគេមានជំនឿជាក់លើសមត្ថភាពរបស់អ្នក ទាំងការធ្វើការ រកស៊ីសន្សំសំចៃ ការតុបតែងកាយ និងតិចនិចលើគ្រែ។ ឧទាហរណ៍ដូចជាតារាស៊ិចស៊ី ចេសស៊ីកា ស៊ឹមសាន់(Jessica Simpson) ក្រោយពីរៀបការជាមួយបុរសអ្នកមាន និក(Nick) រួចហើយ គេទាំងពីរជួយគ្នាប្រឹងប្រែងរកលុយកាក់។ បែបនេះហើយដែលចាស់ៗ "នាងរត់រកអ្នក" ពិតប្រាកដមែន។
តាមដានព័ត៌មានទាក់ទិននឹងអាជីពរបស់គេ
នាងគួរធ្វើការសង្កេត ត្រួតពិនិត្យលើកំរិតទ្រព្យធនស្តុកស្តម(បែបមិនខុសប្រក្រដី) របស់បុរសដែលជាគោលដៅរបស់អ្នកបន្តិចថា គេមានពិតប្រាកដ ឬគ្រាន់តែមានបែបសំបកក្រៅ? ត្រូវតាមដានមើលបែប Double Standard គឺពិនិត្យមើលថា គេមានអាជីពអ្វី ជាអ្នករកស៊ីជំនួញ មេធាវី គ្រូពេទ្យ រាជការ ឬអ្នកនយោបាយ? ការតាមដានព័ត៌មានអោយបានដឹងច្បាស់ពីអាជីពគេ នោះជារឿងសំខាន់ណាស់ ព្រោះបច្ចុប្បន្នមានជនខ្លះមានបានដោយការរកស៊ីជំនួញខុសច្បាប់ ជួញគ្រឿងញៀន ឬខ្លះទៀតជាក្រុមម៉ាហ្វីយ៉ា ឆក់ប្លន់ ឬភេរវជន ធ្វើអោយមើលទៅមានធនធានឆាប់រហ័សខុសប្រក្រតី។
កំសាន្ដតាមផ្លូវទឹក ក្រែងជួបគូព្រេង
ក្រៅពីសាកសួរគេ ទាក់ទិននឹងបញ្ហាអាជីពហើយនោះ បើមានពេលវេលាទំនេរ សាកល្បងសួរគេបន្តិចមើលថា គេចូលចិត្តជិះទូក កាណូត ដើរលេងដែរឬទេ? ព្រោះបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លះ និយមប្រមូលទិញទូក កាណូតល្អៗ តម្លៃថ្លៃៗ សំរាប់ទុកជិះធ្វើដំណើរកំសាន្តជាមួយស្រីស្រស់នៅពេលទំនេរ (ប្រៀបដូចជាម្ចាស់ក្រុមហ៊ុនសារព័ត៌មាន CNN ថេតថឺន័រ ដែលមាននាវាជិះលេងទំនើបៗជាច្រើន) ហើយប្រសិនបើគេបបួលទៅជិះទូកកាណូតដើរលេងនោះ កុំស្ទាក់ស្ទើរអោយសោះ ធ្វើជា OK ភ្លាមទៅ។ ហើយសូមណែនាំថា ខណះដែលអ្នកស្ថិតនៅលើនាវាដ៏ទំនើបរបស់គេនោះ អ្នកអាចដៀងភ្នែកសំលឹងមើលបុរស (អ្នកមាន) ដ៏ទៃទៀត (បំរុងទុក) ក៏បានដែរ តែត្រូវប្រយ័ត្នកុំអោយគេម្នាក់នេះ ឃើញអោយសោះ បើមិនដូច្នោះទេ ពិតជាអស់ផ្លូវដើរមិនខានទេ។
ហាត់ធ្វើម្ហូបអាហារទាក់ទាញចិត្តគេ
បើអ្នកនឹងគេ (បុរសអ្នកមានម្នាក់នោះ) ស្គាល់គ្នាមួយរយៈពេលហើយ ក៏ដល់ពេលដែលអ្នកចាប់ផ្តើមតំណាក់កាលតទៅទៀត ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងអ្នក និងគេអោយកាន់តែស្អិតរមួតថែមទៀត ដោយការធ្វើជាម្ចាស់កម្មវិធីរៀបចំពិធីជប់លៀងនៅឯផ្ទះ ហើយអញ្ចើញគេនិងមិត្តភក្តិ (ទាំងមិត្តរបស់អ្នក និងរបស់គេ) មកចូលរួមពិធីជប់លៀងសប្បាយរីករាយជាមួយគ្នា។ ក្នុងថ្ងៃនោះអ្នកអាចបង្ហាញស្នាដៃធ្វើម្ហូបអ៊ីតាលី បារាំង ជប៉ុន ឬអាហារខ្មែរ អោយមិត្តប្រុសរបស់អ្នក ឬអ្នកផ្សេងទៀតនោះបានភ្លក្ស ហើយបើគេជាប់ចិត្ត នឹងស្នាដៃធ្វើម្ហូបរបស់អ្នកហើយនោះ លទ្ធភាពនៃការក្លាយទៅជាឧត្តមភរិយារបស់អ្នកមាន ឬមហាសេដ្ឋីនោះ ច្បាស់ជានូវជិតបង្កើយមិនខាន។
ធ្វើខ្លួនអោយមានទំនុកចិត្ត
កុំព្យាយាមធ្វើខ្លួនជាអ្នកដទៃ ដែលមិនមែនជាខ្លួនរបស់ខ្លួនឯង ខណះនៅចំពោះមុខបុរសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រោះការវាយឫក ដើម្បីអោយគេដឹងថា អ្នកស័ក្តិសមនឹងភាពជាអ្នកមាននោះ វានឹងធ្វើអោយអ្នកគ្មានស្ថេរភាពពិតប្រាកដ។ សាកល្បងគិតមើលថា អ្នកអាចពាក់ស្បែកមុខ ដើម្បីសាងលក្ខណះសម្បត្តិជាស្រីពេញលក្ខណះនោះបានប៉ុន្មានដងទៅ? នេះមិនមែនជាវិធីល្អក្នុងការចងចិត្តបុរសអ្នកមានទេ។ វិធីដ៏ល្អបំផុតគឺអោយមានជំនឿទុកចិត្ត នឹងភាពម្ចាស់ការចំពោះខ្លួនឯង។ ត្រូវចាំទុកថា " I don't want to be the best second one "(ខ្ញុំមិនចង់ក្លាយទៅជាអ្នកល្អលំដាប់ទី២ទេ) តែប៉ុណ្ណោះអ្នកក៏អាចយកឈ្នះចិត្តខ្លួនឯងបានច្រើនជាងពាក់កណ្តាលទៅហើយ។
No comments:
Post a Comment