ខ្ញុំតែងតែឮគេថា បើស្រលាញ់នរណាម្នាក់គួរតែសារភាពប្រាប់គេឲ្យបានដឹង ហើយភាគរយនៃការយល់ព្រមគឺខ្ពស់។ ខ្ញុំក៏យល់ស្របនូវគំនិងខាងលើនេះដែរ ខ្ញុំសង្ឃឹមថានៅពេលដែល គេដឹងថាខ្ញុំស្រលាញ់គេ គេប្រាកដជាសប្បាយ ហើយទទួលយកក្ដីស្រលាញ់ពីខ្ញុំ។
កាលពីមិនទាន់បានសារភាពប្រាប់គេ យើងគឺជាមិត្តរួមការងារ តែងតែផ្ញើរសារទៅគ្នាទៅវិញទៅមក និយាយទៅអាចនិយាយថាគឺជាមិត្តភក្កិមួយដែរ។ នាងពិតជាគួរឲ្យស្រលាញ់ណាស់ ពេលដែលខ្ញុំបានលេងសារ ជាមួយនាងខ្ញុំមានអារម្មណ៍ខុសប្លែកពីមិត្តដទៃទៀត ពេលនោះខ្ញុំដឹងថាខ្ញុំបានស្រាលាញ់នាងបាត់ទៅហើយ។ ខ្ញុំតែងតែផ្ញើរសារទៅនាងពេលយប់ ព្រោះពេលថ្ងៃខ្ញុំរវល់ធ្វើការ។
ក្ដីសង្ឃឹមទាំងប៉ុន្មានបានរលាយអស់ នៅពេលដែលគេដឹងថាខ្ញុំលួចស្រលាញ់នាង ខ្ញុំពិតជាមិនដឹងថាហេតុអ្វីបានជាអញ្ចឹងទេ នាងឈប់និយាយលេងជាមួយខ្ញុំ តែចំនុចមួយដែលខ្ញុំសង្ស័យនោះគឺ មិត្តរួមការងាររបស់នាងទាំងអស់បានដឹង ពីរឿងដែលខ្ញុំស្រលាញ់នាង ប្រហែលជានាងអៀនហើយមើលទៅ។
តើឲ្យខ្ញុំធ្វើយ៉ាងណាទើបនាង ព្រមនិយាយរកខ្ញុំវិញ? សូមជួយផ្ដល់យោបល់ឲ្យខ្ញុំផង ខ្ញុំពិតជាពិបាកចិត្តណាស់ ពេលដែលគិតរឿងនេះម្ដងៗ។